• info@foresthill.education
  • (855) 17 388 884 | 95 666 555

School Fee Enquiry

Please fill information below to receive the school fee

ទម្លាយមូលហេតុពិត ក្មេងកិកកុកអត់ចង់ទៅរៀន ពេលដល់ម៉ោងម្ដងៗ

ទម្លាយមូលហេតុពិត ក្មេងកិកកុកអត់ចង់ទៅរៀន ពេលដល់ម៉ោងម្ដងៗ

Post Date : 11/06/18

មានមូលហេតុច្រើនយ៉ាងនៅពីក្រោយ ដែលធ្វើឲ្យក្មេងៗអត់ចង់ទៅរៀន បើទោះដល់ម៉ោងទៅរៀន ហើយអ្នកផ្ទះតឿនម្ដងហើយម្ដងទៀតក៏ដោយ។ គេនឹងធ្វើពុតជាខ្ជិលក្រោកពីគេង ងងក់ យំ អូសបន្លាយពេលវេលា យកលេសអ៊ីចេះអ៊ីចុះ។

ការពិត រាល់អាកប្បកិរិយារបស់ក្មេងសុទ្ធតែមានហេតុផល ហើយរឿងអូសក្រឡាអត់ចង់ទៅរៀន ដោយសារក្មេងត្រូវការ “សេរីភាព ឬ Freedom” ក្នុងនោះមានរឿង ២ យ៉ាងធំៗ គឺ កត្តាឪពុកម្ដាយ និងបរិយាកាសសាលា។

១. ឪពុកម្ដាយ

ពេលបញ្ជូនកូនទៅសាលា ឪពុកម្ដាយណាក៏ចង់ឃើញកូនចេះ និងរីកចម្រើនដែរ។ ប៉ុន្តែ ឪពុកម្ដាយមួយចំនួន រំពឹងខ្ពស់ពីកូនហួសប្រមាណ ដោយឆែកមើលកិច្ចការសាលាថាតើបានពិន្ទុប៉ុន្មាន មានធ្វើ Homework អត់ ហើយស្ដីបន្ទោស បើលទ្ធផលមិនល្អ។

“នៅពេលឪពុកម្ដាយតឹងរ៉ឹងពេក ស្ដីបន្ទោស ឬបង្ខំក្មេងឲ្យធ្វើ Homework ក្មេងនឹងរងសម្ពាធកាន់តែខ្លាំង ជាពិសេសពេលលទ្ធផលរៀនមិនល្អ។ ចង់មិនចង់ ក្មេងនឹងកិកកុកគេចវេះមិនចង់ទៅសាលាឡើយ”។ នេះបើយោងតាមអ្នកស្រី Sanyukta Kumar គ្រូបង្រៀនកម្រិតមត្ដេយ្យនៅសាលាអន្តរជាតិ Forest Hill។

២. បរិយាកាសសាលា

សាលារៀន អាចនិយាយបានថាជាសមរភូមិពិតប្រាកដរបស់ក្មេង។ គេចង់រៀន ឬមិនចង់រៀន គឺអាស្រ័យលើត្រង់នេះហើយ។ គ្រូមត្ដេយ្យខាងលើ បន្តថា ថ្នាក់រៀនគួរឲ្យធុញ គ្រូកាចតឹងរ៉ឹង ត្រូវបង្ខំឲ្យធ្វើ/មិនបានធ្វើ Homework ថ្នាក់មានវិន័យតឹងតែង មានជើងកាងនៅសាលាធ្វើបាប អត់ចេះ ឬធ្វើខុស គ្រូដាក់ពិន័យ ទាំងនេះជាហេតុផលនាំឲ្យក្មេងរងសម្ពាធផ្លូវចិត្ត។ ចុងក្រោយ ក្មេងខ្លាចសាលា។

#ដំណោះស្រាយ

អ្នកជំនាញអប់រំផ្នែកកុមារតូចបែប Montessori រូបនេះ ថា ធម្មជាតិរបស់ក្មេងគឺល្អបរិសុទ្ធ តែបើគេមិនចង់ធ្វើអ្វីមួយ ដូចជារឿងមិនចង់ទៅសាលា ប្រាកដជាមានហេតុផលពីក្រោយ។ អ៊ីចឹង ទាំងឪពុកម្ដាយ និងសាលារៀន ត្រូវរួមគ្នាស្វែងយល់ និងដោះស្រាយ។

+ ឪពុកម្ដាយ

  • មិនគួរស្ដីបន្ទោស ពេលកិច្ចការសាលាមិនល្អ បង្កជាសម្ពាធផ្លូវចិត្តដល់ក្មេង
  • តែផ្ទុយទៅវិញ ផ្ដល់ពេលវេលានៅជាមួយក្មេងឲ្យបានច្រើន លេងជាមួយគេ និយាយជាមួយគេ សួរគេរឿងនៅសាលា ដើម្បីឲ្យគេមានអារម្មណ៍ស្និទ្ធ និងកក់ក្ដៅ។ គេនឹងនិយាយប្រាប់ បើគេមានរឿងអីមិនសប្បាយចិត្តនៅសាលា ហើយឪពុកម្ដាយអាចដោះស្រាយទាន់ពេលវេលា។

+ សាលារៀន

គ្រូបង្រៀនត្រូវ៖

  • បង្កើតបរិយាកាសថ្នាក់រៀន ឬសកម្មភាពថ្នាក់រៀន ដែលធ្វើឲ្យក្មេងរីករាយ សប្បាយចិត្ត លេងជាមួយមិត្តភ័ក្ដិដូចបងប្អូន និងរៀនពីរឿងល្អៗ (ការនិយាយស្ដី ការគោរពមិត្តរួមថ្នាក់-ល-)។
  • ផ្ដល់សេរីភាពឲ្យក្មេងៗអាចស្វែងយល់ដោយខ្លួនឯង ពេលអនុវត្តសកម្មភាពក្នុងថ្នាក់ ឬឲ្យគេធ្វើអ្វីដែលចង់ធ្វើ
  • សរសើររាល់ចំណុចច្នៃប្រឌិតរបស់ក្មេង មិនថាចំណុចនោះតូចក៏ដោយ ព្រោះគេនឹងសប្បាយ កាន់តែមានទំនុកចិត្ត និងមានកម្លាំងព្យាយាមកាន់តែច្រើន
  • មិនត្រូវស្ដីបន្ទោស ឬដាក់ពិន័យ ពេលធ្វើខុស។ ផ្ទុយមកវិញ និយាយជាមួយគេ ដើម្បីស្វែងយល់ពីគេថាតើហេតុអ្វីបានគេអ៊ីចឹង។ ទោះបីក្មេងរឹងរូសក៏ដោយ ក៏គេមានហេតុផលរបស់គេដែរ។

លក្ខខណ្ឌអំណោយផលល្អទាំងអស់នេះ មានស្រាប់នៅសាលាអន្តរជាតិ Forest Hill International School បើសិនឪពុកម្ដាយចង់បញ្ជូនកូនមករៀន ហើយរើសយកសាលាល្អ។ សាលានេះ មានគ្រូបង្រៀនជនជាតិបរទេសជំនាញផ្នែកអប់រំ និងចិត្តសាស្ត្រស្គាល់ពីក្មេងៗច្បាស់ មានសញ្ញាប័ត្រអប់រំផ្ទាល់មកពីអាមេរិក អ៊ីតាលី អាមេរិកខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀត។

សាលាអន្តរជាតិ Forest Hill មានកម្មវិធីសិក្សាចំនួន ៣ គឺ (១) ការថែទាំក្មេងបែប Montessori ចាប់ពីអាយុ ៣ ខែ – ៣ ឆ្នាំ, (២) មត្តេយ្យសិក្សា អាយុ ៣ ឆ្នាំ – ៦ ឆ្នាំ និងចុងក្រោយ គឺកម្មវិធីបឋមសិក្សាស្តង់ដារអាមេរិក។

ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃនេះតទៅ និងទទួលបានការបញ្ចុះតម្លៃ ២០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែមិថុនានេះ និងទទួលបានការបញ្ចុះតម្លៃ ១០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែកក្កដា។

Message

CHAT US NOW