• info@foresthill.education
  • (855) 17 388 884 | 95 666 555

School Fee Enquiry

Please fill information below to receive the school fee

អាមេរិក៖ ឲ្យ​​ក្មេង​រៀន​តាំង​ពី Preschool ក្មេង​កាន់​តែ​ឆ្លាត និង​ជោគជ័យ​ខ្ពស់ ពេល​ធំឡើង

អាមេរិក៖ ឲ្យ​​ក្មេង​រៀន​តាំង​ពី Preschool ក្មេង​កាន់​តែ​ឆ្លាត និង​ជោគជ័យ​ខ្ពស់ ពេល​ធំឡើង

Post Date : 11/06/18

ប្រសិន​បើ​គិត​ថា ទាល់​តែ​ក្មេង​ធំ ទើប​ចាំ​ដាក់​សាលា​ឲ្យ​ចូល​រៀន ហើយ​ទុក​ក្មេង​ឲ្យ​យាយ​តា ឬ​អ្នក​ផ្ទះ មើល​ថែ​នៅ​ផ្ទះ អាច​គិត​ខុស​ហើយ បន្ទាប់​ពី​អាន​អត្ថបទ​នេះ។

ក្មេងៗ​ដែល​ចូលរៀន​តាំង​ពី​នៅ​ថ្នាក់​ក្រោម​មត្ដេយ្យ (Preschool) នឹង​មាន​អនាគត​កាន់​តែ​ល្អ និង​ឱកាស​ជោគជ័យ​ក្នុង​ជីវិត​កាន់ច្រើន ជាង​ក្មេងៗ​ដែល​ចូលរៀន​នៅ​ថ្នាក់​បឋម​សិក្សា​តែ​ម្ដង។ នេះ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់អ្នកស្រី Celia Ayala នាយក​ប្រតិបត្តិ​របស់ Los Angeles Universal Preschool ដែល​ជា​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណូល​របស់​អាមេរិក និង​ផ្ដល់​មូលនិធិ​ដល់ ៣២៥ សាលារៀន​នៅ​ក្នុង​ស្រុក Los Angeles County រដ្ឋ​កាលីហ្វ័រញ៉ា។

បណ្ឌិត​ជនជាតិ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា៖ “ពេល​ក្មេង​ចូល​រៀន​ថ្នាក់​ក្រោម​មត្តេយ្យ ឬ​មត្ដេយ្យ ក្មេង​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាង​ក្មេង​ដទៃ ចេះ​គ្រប់​គ្រង​អារម្មណ៍ និង​មាន​ជំនាញ​គិត​​បាន​កាន់​តែ​ល្អ ហើយ​នឹង​រៀន​បាន​លេខ​ល្អ ឬ​រៀន​កាន់​តែ​ពូកែ​ថែម​ទៀត ពេល​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​ផ្លូវ​ការ និង​ថ្នាក់​កម្រិត​លើ​ផ្សេងៗ​ទៀត។ តែ​បើ​ក្មេង​មិន​បាន​ឆ្លង​ថ្នាក់ Preschool ឬ Kindergarten នោះ​ទេ ពួកគេ​នឹង​ចាប់​ផ្ដើម​មាន​គម្លាត​រឿង​រៀន​សូត្រ ពេល​ចូល​រៀន​ជាមួយ​ក្មេងៗ​ផ្សេងៗ​ទៀត”។

ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ក្មេង​ដែល​មិន​ទទួល​បាន​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​មុន​អាយុ​ចូល​រៀន​ផ្លូវ​ការ (Early Age) ទេ ពេល​ចូល​រៀន​អាច​ខ្លាច​គេ មិន​ក្លាហាន អត់​មាន​ទំនុក​ចិត្ត ហើយ​ថែម​ទាំង​ត្រូវ​ការ​រៀន​បំប៉ន​ពិសេស​បន្ថែម​ទៀត ដើម្បី​រៀន​ឲ្យ​ទាន់​គេ។ ពេល​ខ្លះ ត្រូវ​រៀន​ត្រួត​ថ្នាក់​ទៀត​ផង។

ទោះ​បី​ថ្នាក់​កម្រិត Preschool មិន​ត្រូវ​បាន​ពិភព​លោក​តម្រូវ​ឲ្យ​ក្មេង​ត្រូវ​តែ​ចូល​រៀន​ដាច់​ខាត​ក៏​ដោយ ក៏​ថ្នាក់​កម្រិត​នេះ ពេញ​និយម​ខ្លាំង​លើ​បណ្ដា​ប្រទេស​ធំៗ ជា​ពិសេស អាមេរិក អង់គ្លេស បារាំង កាណាដា អូស្ត្រាលី ជា​ដើម ព្រោះ​គេ​ជឿ​ថា​ក្មេង​ដែល​ឆ្លង​កាត់​ថ្នាក់ Preschool គឺ​ត្រៀម​រួច​រាល់​គ្រប់​បែប​យ៉ាង​ទាំង​ទំនុក​ចិត្ត ទាំង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ការ​រិះ​គិត មុន​នឹង​ចូល​រៀន​កម្រិត​បន្ត ចាប់​ពី​បឋម​សិក្សា​ឡើង។ ដូច្នេះ ឱកាស​ជោគជ័យ​លើ​ការ​សិក្សា និង​ជំនាញ​ផ្សេងៗ គឺ​មាន​លទ្ធភាព​ខ្ពស់។

ឯ​កម្ពុជា ឯណេះ​វិញ ក៏​មាន​សាលា Preschool ច្រើន​ដែរ​រហូត​ដល់​ឪពុក​ម្ដាយ​សម័យ​ថ្មី​ពិបាក​នឹង​សម្រេច​ចិត្ត​មិន​ដឹង​ត្រូវ​ជ្រើស​រើស​សាលា Preschool មួយ​ណា​ឲ្យ​កូន​ទើប​ល្អ។ យ៉ាង​ណា​ក៏​ដោយ សាលា Forest Hill International School ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សាលា​មួយ​ដែល​ផ្ដល់​គុណភាព​អប់រំ​ស្ដង់ដារ​អន្តរជាតិ​ពិត​ប្រាកដ​តាម​បែប Montessori ដែល​ជា​វិធី​សាស្ត្រ​បង្រៀន​ក្មេង​ដ៏​ពេញ​និយម​លើ​ពិភព​លោក ខណៈ​ដែល​សាលា​នេះ មាន​ក្មេងៗ​បរទេស​ចម្រុះ​គ្នា​ដល់​ទៅ ១៧ ជាតិ​សាសន៍​ឯ​ណោះ​កំពុង​រៀន។

ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី ២៦ មីនា ២០១៨ ត​ទៅ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​តម្លៃ​សិក្សា ពេល​ចុះ​ឈ្មោះ សម្រាប់​ថ្នាក់​មត្ដេយ្យ​សិក្សា និង​បឋម​សិក្សា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

 

Message

CHAT US NOW